(ភ្នំពេញ)៖ តូបលក់ដូរ និងស្នាក់នៅដែលកំពុងសាងសង់គ្នានច្បាប់នៅលើចំណីផ្លូវសាធារណៈ បង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមត្រូវបានអាជ្ញាធរចុះរុះរើ និងអប់រំពីផលប៉ះពាល់ផងដែរនៅព្រឹកថ្ងៃ២០ខែកុម្ភ: ឆ្នាំ២០១៦ស្ថិតនៅជាប់ផែរស្ងួត សូ ងួន ផ្លូវវេងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
យុទ្ធនាការនេះ បានធ្វើឡើងដោយដឹកនាំពីលោក កែវ សុភា អភិបាលរងខណ្ឌនិងលោក សុទ្ធ សាធ ចៅសង្កាត់ ដោយបានដឹកនាំកំលាំងចំរុះចុះរុះរើសំណង់តូបអាជីករលក់ដូរ ដែលកំពុងសាងសង់ជាច្រើនតូបគ្មានច្បាប់ និងអប់រំពីផលប៉ះដល់ទីសាធារណៈ និងសង្គមដែលក្នុងតំលៃជួលតូបនីមួយៗក្នុង១ម៉ែត្រ ៣៥ដុល្លារ។
លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់ក្រុមអាជីវករ ទាំងអស់ត្រូវរួមគ្នាត្រូវបង្កើនការរៀបចំ សណ្តាប់ធ្នាប់ឲ្យបានខ្លាំង ដើម្បីលើកកម្ពស់ សោភ័ណភាពមានភាពប្រសើរឡើង សម្រាប់សុខមាលភាពទាំងអស់គ្នា ៕