(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ខ្លួននឹងរៀបចំ ពិធីក្រុងពាលីបើកការដ្ឋាន សម្រាប់ប្រារព្ធធ្វើព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៦ នៅលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក បានឲ្យដឹងថា ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងគោលបំណងបួងសួងម្ចាស់ទឹកដី ទសបារមី ដើម្បីសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ ខាងមុខនេះ ត្រូវនឹងថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៦៕