Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វារាំង គង់ សំអុល និងលោក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងប្រវែងជិត៣គីឡូម៉ែត្រ

20-02-2016 13:50

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧត្តមសេនីទោ ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវ ចារកិច្ចនៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ មានប្រារព្ធពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងប្រវែង ២៦០៥ម៉ែត្រ ស្ថិតនៅវត្តច័ន្ទបុរីវង្ស ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ពិធីសម្ពោធនោះក៏មានការអញ្ជើញចូលជាអធិបតីភាពពី សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តមុនី្នប្រសិទ្ធិវង្ស សម្តេចព្រះញ្ញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាសាលារាជធានី លោក-លោកស្រីគណៈអភិបាលខណ្ឌព្រែកព្នៅ មន្រ្តីសាលាខណ្ឌ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស តាជី-យាយជី ប្រជាពលរដ្ឋក្នុង និងក្រៅភូមិនៃសង្កាត់សំរោង សរុបប្រមាណ ២០០០នាក់ផងដែរ៕