(បន្ទាយមានជ័យ)៖ លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានឲ្យដឹងព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត រហូតឈានមកការឃាត់ខ្លួន បានជនសេពគ្រឿងញៀន២នាក់ និងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាយ ចំនួន១កូនថងតូច ខណៈពេលកំពុងសេព នៅចំណុចស្ពានតាផាន់ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ។

លោក ចាប សុផាឬទ្ធិ ស្នងការរងបានប្រាប់ថា ជនសង្ស័យសេពគ្រឿងញៀន ទី១-ឈ្មោះ តុង គឹមហុង ហៅម៉ិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបជាងចម្លាក់ប្រើប្រាស់។ ទី២-ឈ្មោះ ដើក ចំរើន ហៅចាស់ ភេទប្រុស អាយុ២៨ឆ្នាំ ប្រើប្រាស់ អ្នកទាំង២នាក់រស់នៅសង្កាតព្រះពន្លា ក្រុងសេរីសោភ័ណ។

បច្ចុប្បន្នសមត្ថកិច្ចសាងសំណុំរឿង ជនសេពគ្រឿងញៀន និងវត្ថុតាង គ្រឿងញៀនខាងលើបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕