(ភ្នំពេញ)៖ ដោយមានក្តីអាណិតអាសូរ ចំពោះកុមារគ-ថ្លង់ និងបង្ហាញពីក្តីស្រឡាញ់ដល់ពួកគេនោះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចែកទឹកក្រូចជូនដល់កុមារទាំងនេះ នៅមុខព្រះបរមរាជវាំង ជាមួយមន្រ្តីរបស់ខ្លួន។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ខណ:ដែលលោកអភិបាលខណ្ឌ​ ធ្វើដំណើរមកដល់មុខព្រះបរមរាជវាំង ស្រាប់តែឃើញកុមារគ-ថ្លង់ទាំងនេះ កំពុងអង្គុយហូបបាយ ក្រោយចេញពីលេងនៅខាងក្នុងវាំងនោះ ក៏ឆ្លៀតចែកទឹកក្រូចជូនពួកគេតែម្តង៕