(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចុះចាប់ល្បែងជល់មាន់ និងអាប៉ោង ១កន្លែង នៅភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមការសហការជាមួយកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់សង្កាត់គោករកា។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែង ៥នាក់ រួមទាំងវត្ថុតាងមួយចំនួនទៀត រួមមាន៖ ម៉ូតូ ៤គ្រឿង មាន់ ១ក្បាល ខ្នាយដែក ៨គូរ តុអាប៉ោង ១ ចានបាញ់អាប៉ោង ១ និងគម្រប ១ និងកៅអី ៦៕