(ភ្នំពេញ)៖ សិស្សវិទ្យាល័យព្រែកលាប ៣នាក់ត្រូវបានគូបដិបក្ខមួយក្រុមទៀត មិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូដេញកាប់ប្រហារ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរខ្លះត្រូវដៃ ខ្លះត្រូវស្លឹកត្រចៀក នាវេលាម៉ោងប្រមាណ១១:៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរសួនកំសាន្ត Dreamland សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណ:ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូចេញពីកោះពេជ្រ ស្រាប់តែមានក្រុមស្ទាវម្ខាងទៀត ដេញតាមពីក្រោយកាប់ប្រហារ បណ្តាល្យពួកគេទាំង៣នាក់ រងរបួសតែម្តង ហើយជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ បង្កទាំងនោះបានបើកម៉ូតូចេញពីកន្លែងកើតហេតុ​ បាត់បន្សល់ជនរងគ្រោះត្រូវបាន សមត្ថកិច្ចចុះមកសួរនាំពីដំណើររឿង៕