ក្រសួងសុខាភិបាលស្នើរដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ឈប់ការផ្សាយពាណិជ្ជកម្មប្រេងកូឡាតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូក២
20-02-2016 11:31
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឲ្យអន្តរាគមន៍បញ្ឈប់ការផ្សាយពាណិជ្ជកម្ម ប្រេងកូឡាតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូក២ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន និង BTV ដោយសារផលិតផលទាំងពីរនេះ មិនទទួលបានការអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម ពីក្រសួងសុខាភិបាលនោះឡើយ។
នៅក្នុងលិខិតជម្រាបជូនរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ហើយ Fresh News ទើបទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង បានសម្តែងក្តីរំពឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងមានវិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះប្រព័ន្ធផ្សាព្វផ្សាយ ដែលមិនគោរពតាមគោលការណ៍ របស់ក្រសួងព័ត៌មាន៕