(ភ្នំពេញ)៖ តាងនាមថ្នាក់ដឹកនាំ និងនិយោជិតនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.កគ្រប់លំដាប់ថ្នាក់ សូមគោរពអបអរសាទរ ចំពោះឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសរើសជា ធនាគារិកឆ្នើមនៃធនាគារកណ្តាលប្រចាំឆ្នាំ២០២១ (The Central Banker of the Year 2021) ប្រចាំទ្វីបអាស៊ីបាស៊ីហ្វិក តាមរយៈគេហទំព័រ The Banker របស់ការសែត The Financial Times ។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវ ការអបអរសារទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម ជា ចាន់តូ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងបន្ដទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕