(ភ្នំពេញ)៖ មហោស្រព Learning Planet Festival នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២១ លើប្រធានបទ «រៀនយកចិត្តទុកដាក់លើខ្លួនឯង អ្នកដទៃ និងផែនដី»។
ក្នុងខណៈដែលសាលារៀន សាកលវិទ្យាល័យ និងយុវជនទាំងឡាយ កំពុងតែប្រឈមយ៉ាងខ្លាំង នឹងផលប៉ះពាល់នៃជំងឺរាតត្បាត មហោស្រពសិក្សា Festival de l’Apprendre សូមអញ្ជើញមនុស្សទាំងអស់ នៅទូទាំងពិភពលោក ដែលប្រាថ្នាចូលរួមប្រារព្ធការសិក្សារបស់ខ្លួន ដើម្បីយកចិត្តទុកដាក់លើខ្លួនផ្ទាល់ លើអ្នកដទៃ និងផែនដី។
ជាឱកាសដែលធ្វើឲ្យបទពិសោធន៍ នៃការសិក្សាដែលពោរពេញ ដោយការលើទឹកចិត្ត។ ក៏ជាឱកាសនៃការជួបប្រាស្រ័យ ជាមួយមនុស្សដទៃជាច្រើនទៀត ដែលចាប់អារម្មណ៍ និងចូលរួមក្នុងគំរោងនានា ដែលពោរពេញដោយអត្ថន័យ ។
កម្មវិធីនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអន្តវិទ្យា ដោយរួមសហការជាមួយអង្គការយូណេស្កូ និងតួអង្គឈានមុខផ្សេងៗជាច្រើនទៀត។ Festival #LearningPlanet 2021សូមផ្តល់ជូននូវបេសកកម្មមួយ ដើម្បីដកស្រង់ និងផ្តល់មធ្យោបាយទាំងឡាយ ដល់សិក្ខាកាមជាពលរដ្ឋគ្រប់វ័យ ក្នុងការចូលរួមបំរើនូវក្តីប្រាថ្នាទាំងឡាយ សម្រាប់អនាគត។
ពេលវេលា នៃមហោស្រព#LearningPlanet នឹងប្រមូលផ្តុំនៅក្រោមស្លាកតែមួយ នៃតួអង្គជាច្រើនក្នុងវិស័យអប់រំទូទាំងពិភពលោក ដើម្បីប្រារព្ធនូវរបៀបថ្មីៗ សំរាប់ការសិក្សា ការបង្រៀន ការសិក្សាស្រាវជ្រាវ ឬ ចលនាប្រមូលផ្តុំបញ្ញាវ័ន្តជារួម ដើម្បីជួយអ្នកសិក្សាឲ្យស្រង់នូវបញ្ហាប្រឈមទាំងមូល ដែលមិនដែលមានពីមុនមក នៅក្នុងយុគសម័យយើងនេះ។
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គការយូណេស្កូ នឹងប្រារព្ធទិវាអប់រំអន្តរជាតិ តាមរយៈសន្និសីទតាមអនឡាញ ដោយប្រមូលផ្តុំតួអង្គអន្តរជាតិជាច្រើន ដែលទទួលរងដោយផលវិបាក ពាក់ព័ន្ធនឹងវិបត្តិសុខភាព។
ដើម្បីទទួលបានព័ត៌មានបន្ថែមស្តីអំពី #Learning Planet Festival សូមចុចលើ(Festival | LEARNING PLANET (learning-planet.org)) ici.
ដើម្បីធ្វើការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ក្នុងមហោស្រព សូមចុចលើ ((#LearningPlanet Festival | Attendify Virtual Experience) ici.
AUF គឺជាដៃគូនៃព្រឹត្តិការណ៍នេះ ភាពជាដៃគូធ្វើឡើងក្នុងក្របខ័ណ្ឌ នៃកម្មវិធីសមាសភាពសហការ ពហុតួអង្គអន្តរជាតិ នៃនវានុវត្តន៍សង្គមរបស់ AUF ដែលបានគ្រោងទុក ក្នុងប្រក្រតីទិន ឆ្នាំ២០៣០ និងគោលដៅចំនួន១៧ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (ODD)៕