Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជការ ពុទ្ធបរិសទ័ សិស្សានុសិស្ស១៣០០អង្គ/នាក់ ប្រារព្ធពិធីសម្តែង និងពិពណ៌នាបុណ្យមាឃបូជា

20-02-2016 09:49

(ភ្នំពេញ)៖ មន្ត្រីរាជាករ ពុទ្ធបរិសទ័ សិស្សានុសិស្សប្រមាណ១៣០០អង្គ/ នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ បានប្រារព្ធពិធីសម្តែង និងពិពរណ៌នាបុណ្យមាឃបូជា នៅវិទ្យាស្ថានជាតិគរុកោសល្យ រាជធានីភ្នំពេញ ក្រោមអធីបតីភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសមាគមនទ្រទ្រង់ ការបោះពុម្ភ និងអប់រំផងដែរ។

កម្មវិធីនេះរៀបចំឡើង ដោយរំលឹកនឹកគុណដល់នក្ខត្តិឬក ពីរយ៉ាង គឺការដាក់ព្រះជន្មាយុសង្ខាររបស់ព្រះពុទ្ធអង្គ១ និងការសម្តែងឱវាទ បាតិមោក្ខ ដែលព្រះពុទ្ធមួយព្រះអង្គសម្តែងបានតែម្តង១  ហើយនៅព្រះម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំណត់ទុកជាបុណ្យជាតិ (បុណ្យមាឃបូជា) ដើម្បីទុកឱកាសជូនពុទ្ធបរិសទ័ បំពេញបុណ្យកុសល រួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ បានទទួលនូវការអប់រំគុណធម៌ ដើម្បីភាពរីកចម្រើន ករោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា៕