(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចុះជួបសំណេះសំណាល ជាមួយថ្នាកដឹកនាំ សកម្មជន រួមទាំងប្រជាពលរដ្ឋ នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក កឹម សុខា នឹងផ្សព្វផ្សាយអំពីគោលនយោបាយរបស់ខ្លួន រួមទាំងស្ថានភាពនយោបាយដែលកំពុងវិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាម Facebook ផងដែរ។

សូមជំរាបថា កាលពីម្សិលមិញ ថ្នាក់ដឹកនាំតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា និងគណបកសង្រ្គោះជាតិ បានជួបគ្នាជាថ្មី ដើម្បីពង្រឹងវប្បធម៌សន្ទនា នៅរដ្ឋសភា ៕