កុំធ្វើឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៧នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែមករាម្សិលមិញ
14-01-2021 06:39
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល២២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់, កត្តាយាន, និងស្រវឹង៕