(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម សន្និបាតទូរស័ព្ទចល័តពិភពលោក នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៩ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទើបទទួលបាន។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា «សន្និបាតទូរស័ព្ទចល័តពិភពលោក កម្មវិធីថ្នាក់រដ្ឋមន្ត្រី ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់មួយឆ្នាំម្តង និងមានការអញ្ជើញចូលរួមពីបណ្តាលរដ្ឋមន្ត្រី បញ្ញត្តិករ និយ័តករ និងអគ្គនាយក នៃបណ្តាលក្រុមហ៊ុន ដែលជាប្រតិបត្តិករទូរស័ព្ទចល័តធំៗ សរុបជាង១៤០០នាក់ មកពីទូទាំងពិភពលោក ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា នៅក្នុងវិស័យឧស្សាហកម្មទូរស័ព្ទចល័ត»៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖