Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករាតទៅ

13-01-2021 14:23

(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០២១ សម្រាប់២សប្តាហ៍លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករាតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០២១ សម្រាប់២សប្តាហ៍លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករាតទៅ»។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ចាប់ពីម៉ោង៨៖៣០នាទីព្រឹកតទៅ៕