(ភ្នំពេញ)៖ ម្តាយបង្កើតរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នាវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ថ្លែងប្រាប់ Fresh News។
បច្ចុប្បន្នសព ឧបាសិកា ទុយ សាន បាននឹងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង៕