(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចាត់ឱ្យក្រុមការងារជាតំណាងដឹកនាំដោយលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង សហការី បាន នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០រៀល, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កេស, មី០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕