(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់ថែមទៀតជាសះស្បើយ

២៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង ២១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ!

៣៖ សមត្ថកិច្ច យកសាលក្រមកាត់ទោស លោក សម រង្ស៉ី ទៅបិទនៅស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ

៤៖ ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់កូវីដ-១៩

៥៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត ដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយការវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ

៦៖ ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Sinovac និង Sinopharm

៧៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

៨៖ ឥណ្ឌូណេស៊ីបញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាពយន្តហោះ របស់អាកាសចរណ៍ Sriwijaya នៅមុនពេលធ្លាក់ចូលសមុទ្រ, ការស្វែងរកប្រអប់ខ្មៅកំពុងបន្ត

៩៖ ជំងឺផ្តាសាយបក្សី (H5N1) សម្លាប់មាន់អ្នកខេត្តបាត់ដំបង ជាង១ពាន់ក្បាល, ជំងឺនេះមិនប៉ះពាល់សុខភាពមនុស្សនោះទេ

១០៖ ឥណ្ឌូនេស៊ី អនុម័តឲ្យប្រើវ៉ាក់សាំង Sinovac របស់ចិន ខណៈដែលករណីឆ្លងថ្មី កើនឡើងយ៉ាងគំហុក

១១៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី១៣ ដល់ ១៩ ខែមករា អាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់ខ្លាំង, សូមប្រជាពលរដ្ឋថែរក្សាសុខភាព !

១២៖ Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា នៅវិមានសភាអាមេរិក

១៣៖ ឆ្នាំនេះ អំបិលរំពឹងអាចផ្គត់ផ្គង់គ្រប់តម្រូវការទីផ្សារ ប៉ុន្ដែតម្លៃធា្លក់ចុះ !

១៤៖ Facebook តែងតាំងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិស៊ីវិល និងតស៊ូមតិ

១៥៖ កម្ពុជាប្រែក្លាយបញ្ហាកូវីដ-១៩ ទៅជាឱកាសមាសក្នុងការនាំចេញក្រូចឆ្មារ និងក្រូចថ្លុងសាជាថ្មី !

១៦៖ សហរដ្ឋអាមេរិក៖ «វ៉ាក់សាំងកូវីដ-១៩ដូសដំបូង ត្រូវបានចាក់ជូនប្រជាជនជិត ៩លាននាក់ហើយ»

១៧៖ ក្រសួងកសិកម្ម៖ ឆ្នាំ២០២០ កម្ពុជាមានតម្រូវការបន្លែជាង១លានតោន ក្នុងនោះផលិតខ្លួនឯងបានជាង៧០ម៉ឺនតោន និងនាំចូលជាង៣០ម៉ឺនតោន

១៨៖ លោក ដូណាល់ ត្រាំ និងលោក ភែន ជួបពិភាក្សាគ្នាចំពោះមុខការព្យាយាមទម្លាក់ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចេញពីតំណែង

១៩៖ មេសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរិះគន់បញ្ហាសិទ្ធិមនុស្ស ដើម្បីស្ថាបនា តែមិនស្វាគមន៍ការរិះគន់ដែលភ្ជាប់របៀបវារៈនយោបាយឡើយ

២០៖ ប៉ុន្មានថ្ងៃមុនលោក ត្រាំ ចេញពីតំណែង, សហរដ្ឋអាមេរិក បញ្ចូលគុយបា ក្នុងបញ្ជីឈ្មោះប្រទេសគាំទ្រភេរវកម្មឡើងវិញ

២១៖ ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី១២ ខែមករា ពលករខ្មែរចាកចេញពីថៃចូលមកកម្ពុជាវិញ មានជាង១៣ម៉ឺននាក់

២២៖ លោក Biden តែងតាំងអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក William Burns ជាបេក្ខភាពប្រធានភ្នាក់ងារ CIA

២៣៖ អភិបាលរាជធានីភ្នំពេញ សម្រេចមិនឲ្យកាប់ដើមឈើធំ៣ដើម មានអាយុជាង៣០០ឆ្នាំ ចេញពីសួនផ្លូវភ្លោះពេទ្យអង្គដួងនោះទេ

២៤៖ ឥណ្ឌូណេស៊ី៖ គ្រោះបំណាក់ដីផ្តាច់ជីវិតមនុស្ស ១៣នាក់ និង ២៦នាក់ទៀតបាត់ខ្លួន

២៥៖ សមាគមម្រេចកំពត៖ ដើមឆ្នាំ២០២១នេះ ម្រេចកំពតមានទីផ្សារល្អ ខណៈមានក្រុមហ៊ុនបញ្ជាទិញពីកសិករច្រើន

២៦៖ លោក ស៊ី ជិនពីង ផ្ញើសារអបអរលោក គីម ជុងអ៊ុន ដែលត្រូវបានតែងតាំងជា អគ្គលេខាធិការបក្ស នៅកូរ៉េខាងជើង

២៧៖ អាជ្ញាធរឥណ្ឌូណេស៉ីយកបានប្រអប់ខ្មៅមួយរបស់យន្តហោះអាកាសចរណ៍ Sriwijaya ដែលធ្លាក់ចូលសមុទ្រ

- ព័ត៌មាន Fresh News Plus

១៖ Parler បានប្ដឹង Amazon ជុំវិញករណីបិទគេហទំព័ររបស់ខ្លួន ដោយចោទប្រកាន់ពីរឿងនយោបាយ

២៖ Ronaldo បង្កើតកំណត់ត្រាថ្មី ដោយរកបាន១៥គ្រាប់ ក្នុងមួយរដូវកាល រយៈពេល១៥រដូវកាលជាប់គ្នា

៣៖ Premier League បន្តរកឃើញ Covid-19 ចំនួន ៣៦ករណីថ្មីទៀតក្នុងការធ្វើតេស្តជុំចុងក្រោយ

៤៖ Man Utd ប៉ះ Liverpool សម្រាប់ជុំទី៤ នៃពានរង្វាន់ FA Cup ចុងខែនេះ

៥៖ Dybala នឹងអវត្តមានពីក្លិប Juventus ពី១៥-២០ថ្ងៃ ដោយសារបញ្ហារបួសជង្គង់

៦៖ ចំណេះដឹងទូទៅ៖ ប្រទេសកម្ពុជាមានវត្តមានដំបូងនៅក្នុងផែនទីពិភពលោក តាំងពីឆ្នាំណា?

៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In យល់ឃើញថា ក្រុម BTS និង BLACKPINK គឺ ជាក្តីសង្ឃឹម និងសុភមង្គលនៃពិភពលោក

៨៖ តួកគីបើកការស៊ើបអង្កេតលើក្រុមហ៊ុន WhatsApp និង Facebook ករណី Share Data

៩៖ Phil Neville នឹងចូលដឹកនាំក្លិប Miami របស់ David Beckham ឆាប់ៗនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com