(ភ្នំពេញ)៖ ករណីរបស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានលើកទៅជជែកនៅក្នុងជំនួប រវាងក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និង ក្រុមតំណាងរាស្រ្តសម្លេងភាគតិច នៅក្នុងរដ្ឋសភានាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីគណៈកម្មការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (IPU) មកបំពេញទស្សនកិច្ចនៅកម្ពុជា និង ស្នើឲ្យដោះលែងនោះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ IPU ដែលធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ បានជួបពិភាក្សាជាមួយនឹងលោក ងួន ញិល អនុប្រ ធានទី២ នៃរដ្ឋសភា។ គណៈកម្មការនេះ បានស្នើឱ្យរដ្ឋសភាអនុញ្ញាតឱ្យលោក ហុង សុខហួរ អាចរស់នៅក្រៅឃុំ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរបស់គណបក្សទាំងពីរថា ចំពោះករណីលោក ហុង សុខហួរនេះ គណបក្សទាំងពីរ ពុំបានជជែកឱ្យស៊ីជំរៅនោះទេ ប៉ុន្តែលោកជឿជាក់ថា បញ្ហា ដែលនៅសេស សល់នេះ នឹងត្រូវលើកទៅជជែកនៅថ្ងៃក្រោយទៀត។
លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា «ដោយឡែកករណី លោក ហុង សុខហួរ ក៏យើងមិនបានជជែកជាលម្អិតឱ្យស៊ីជំរៅទេ គ្រាន់ តែយើងបានបញ្ជាក់ថា បញ្ហាដែលនៅសេសសល់យើងនឹងជជែកគ្នាបន្តទៀត»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកធ្វើការបកស្រាយពីសន្ធិ សញ្ញាព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែច្នៃខ្លឹមសារដើម នៃសន្ធិសញ្ញា ហើយបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី។ លោកត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន៖ បទក្លែងឯកសារសា ធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម។
ទោះជាយ៉ាងណាង រដ្ឋសភា និងរាជរដ្ឋាភិបាល នាពេលកន្លងមក ធ្លាប់បានបញ្ជាក់ថា ករណីលោក ហុង សុខហួរ គឺជារឿងរបស់ តុលាការ ដែលស្ថាប័នរដ្ឋសភា និង រាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការតុលាការនេះបាននោះទេ៕