(ភ្នំពេញ)៖ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះថា ប៉ូលិសនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យកើនដល់ ៧ទីតាំង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ទីតាំងប៉ុស្តិ៍ត្រូវមាន៖ ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វា, ខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌ៧មករា និងផ្លូវចូលរាជធានីភ្នំពេញដូចជា ផ្លូវជាតិលេខ៤ និងលេខ៥។ សមត្ថកិច្ចនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។
លទ្ធផលនៃការត្រួតពិនិត្យអ្នកបើកបរស្រវឹងសម្រាប់ថ្ងៃទី១៨ កុម្ភៈ បានបង្ហាញថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹងបាន ៦នាក់។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ចសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕