(ភ្នំពេញ)៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានចេញសេចក្តីសម្រេច បញ្ឈប់ការយកថ្លៃឈ្នួលរក្សាទុកបញ្ញើ ក្នុងឃ្លាំងពីអតិថិជន។
លិខិតរបស់លោក អោក បូរ៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីលើកកម្ពស់គុណភាពសេវា និងកាត់បន្ថយទាំងស្រុង លើការយល់ច្រឡំរបស់អតិថិជន មកលើប្រៃសណីយ៍កម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រាល់អតិថិជនដែលមកបើកបញ្ញើនៅបញ្ជរ និងកត្តាដែលត្រូវយកបញ្ញើទៅចែកជូនអតិថិជនដល់ដៃ គឺមិនតម្រូវឲ្យបង់ថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំង និងសេវាបន្ថែមទេ»។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ប្រៃសណីយ៍កម្ពុជា៖