(ភ្នំពេញ)៖ កម្មករ-កម្មការិនិ ដែលបម្រើការនៅរោងចក្រកាត់ដេរ «តៃអ៉ីស្រ៊ី» នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការតវ៉ារហូតឈានទៅបិទផ្លូវជាតិលេខ៥ នៅមុខរោងចក្រ ក្នុងស្រុកក្រគរនេះ បានកើតឡើងនៅវេលាម៉ោង ១ជាងថ្ងៃនេះ ហើយរហូតមកដល់ពេលនេះអាជ្ញាធរខេត្ត បាននិងកំពុងចេញទៅដោះស្រាយជាមួយបងប្អូនកម្មករកម្មការិនី។
សម្រាប់ករណីផ្ទុះការតវ៉ាពីសំណាក់កម្មករកម្មការិនីនៅរោងចក្រ តៃអ៉ីស្រ៊ីនេះ មិនទាន់បញ្ជាក់ពីមូលហេតុបាននោះទេដូច្នេះ គ្រាន់តែដឹងថាទាមទារលក្ខខណ្ឌការងារមួយចំនួន។ សម្រាប់ព័ត៌មានលម្អិតជុំវិញបញ្ហានេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូននាពេលបន្ទាប់ទៀត៕