(ភ្នំពេញ)៖ ជនសង្ស័យឈ្មោះ ឆៀន សុខជា រត់គេចពីការតាបចាប់ខ្លួន របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ជាមួយក្រុមចោរ០៧នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញចាប់បាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រសិនបើបងប្អូនបានឃើញជននេះ សូមប្រុងប្រយ័ត្ន ហើយរាយការណ៍មក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឬសមត្ថកិច្ចនៅជិតបំផុត ព្រោះជននេះ ទើបចេញពីគុក ដើរប្លន់យ៉ាងសាហាវ ដោយមានកំាភ្លើងខ្លី ម៉ាករ៉ូឡូ១ដើមនៅជាប់ខ្លួនផង។
គ្រប់ពេលដែលបានលឺដំណឹង ពីអំពើសាហាវឃោរឃៅរបស់ក្រុមចោរទាំងនេះ ពួកយើងពិតជាមិនគិតពីពេលវេលា និងអាយុជីវិត ដើម្បីបញ្ឈប់សកម្មភាព និងតាមចាប់ពួកទាំងនេះឡើយ។
សូមទំនាក់ទំនងមកកាន់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ៖ 017 818 171