(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពី ការកំណត់តំបន់ជំងឺផ្កាសាយបក្សី ក្រោយផ្ទុះជំងឺនេះ ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សេចក្តីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករានេះ ក្រសួងកសិកម្មបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបព្យាបាល នៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សីដូចខាងក្រោម៖
* បំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺ ទៅតាមវិធានបច្ចេកទេសបសុពេទ្យ
* ផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន
* សិក្សាស្រាវជ្រាវប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សី ជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ «ពីចំណុចផ្ចិត នៃតំបន់ផ្ទុះជំងឺ»៕
ខាងក្រោមនេះ ជាប្រកាស របស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖