(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៦ ជូនកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៤៦នេះ មានកម្មករនិយោជិតសរុបចំនួន ២,៣២៨នាក់ នៅរោងចក្រ-សហគ្រាសចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖