(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាច្រើននាក់ បានព្រួតវាយសម្លាប់ចោលចោរកាច់កម្នាក់ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលជនសង្ស័យបានធ្វើសកម្មភាព ស្ថិតនៅភូមិស្វាយជ្រុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ រួចរត់ទៅដល់ភូមិព្រែនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានបញ្ជាក់ថា «ករណីនេះ នៅពេលធ្វើសកម្មភាពត្រូវ បានម្ចាស់ឃើញក៏ស្រែកដេញចាប់ដល់ចំណុចភូមិព្រែនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយត្រូវបានប្រជាពលរដ្ឋបានវៃទៅលើជនសង្ស័យស្លាប់ភ្លាមៗតែម្តង»។ ជនសង្ស័យខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណ នោះទេ។
បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវអត្តសញ្ញាណរបស់ជនសង្ស័យ៕