(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ ១៩ ខែមករា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។
* នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។
* នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °Cនៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ °C ។
៣៖ តំបន់មាត់សមុទ្រ ៖
* នៅថ្ងៃទី១៣-១៤ ខែមករា ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ៕