(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានថ្លែងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនបរទេសចំនួន​១១នាក់ ត្រូវបានធ្វើការ​ឃាត់ខ្លួនជាបន្តបន្ទាប់ ពីបទរស់នៅគ្មានច្បាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជនបរទេសទាំង១១នាក់ មានជនជាតិប៉ាគី​ស្ថានចំនួន៤នាក់ ជនជាតិវៀតណាម​ចំនួន៥នាក់ ជនជាតិចិនម្នាក់ និងជនជាតិអាល់មីនា​ម្នាក់​ផងដែរ។ លោកឧត្តមសេនីយ៍​បានបញ្ជាក់ថា «នៅថ្ងៃនេះយើងឃាត់ខ្លួនជនបរទេសបានចំនួន ១១នាក់ ស្រីចំនួន២នាក់៤សញ្ជាតិរួមមាន ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំពេញឃាត់ជនបរទេសចំនួន៥នាក់ ជនជាតិប៉ាគីស្ថានចំនួន៤នាក់ប្រុស ជនជាតិចិនម្នាក់ បង្កករណីបទលើ្មសសេដ្ឋកិច្ចនៅប្រទេសចិន ឃាត់នៅខេត្តព្រះសីហុ​ជនជាតិអាល់មីនាម្នាក់ និងនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិវៀតណាមចំនួន៥នាក់ពីបទលួចស្នាក់នៅដោយខុសច្បាប់គ្មានលិខិតឆ្លងដែន»។ សម្រាប់ជនបរទេសទាំងនេះ កំពុងស្ថិតក្រោមការសួរនាំ​នៅនាយកដ្ឋាន​ដើម្បីរៀប​ចំបណ្តេញ​ពីប្រទេសកម្ពុជា៕

 

Posted by Fresh News Photo on Friday, February 19, 2016