ចូរប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមករា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៦៧នាក់
11-01-2021 17:51
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី និងជួញដូរ១៨ករណីដោយឃាត់ខ្លួនជនសង្ស័យ៦៧នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៣១ករណី ឃាត់មនុស្ស៦២៨នាក់ (ស្រី១៨នាក់)៕