(កណ្តាល)៖ តាមមន្ត្រីអាជ្ញាធរស្រុក បានបង្ហើបឲ្យដឹងថា ម្ចាស់ហាងផឹកស៊ីដែលមានបង្កប់ ក្លឹបរាំសប្បាយស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល ហាក់បីដូចជាមានការបិទបាំង រឿងអាស្រូវដែលបានកើតឡើង នៅក្នុងក្លឹបនោះ ជារៀងរាល់យប់។
ជាក់ស្ដែងដូចជានៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៦ម៉ោង១០៖៤៥នាទីយប់ មានការភ្ញាក់ផ្អើលកើតឡើង មួយចម្អិនកំពិសតែម្ចាស់ហាង បានទាញទ្វារបងបិទទាំងយប់ ខណៈមានក្មេងស្ទាវមួយក្រុមពពាក់ពពូន ជិះម៉ូតូមកឈប់នឹងចូលក្នុងហាង ហៅមិត្តភក្តិតែមិត្តភក្តិ មិនបានចេញមកជួប ដូចបំណងក៏ចេញមកស្រែកឡូឡា នៅមុខហាងបង្កដោយភ្ញៀវដែលអង្គុយផឹកស៊ី ឃើញសភាពមិនស្រួល បានឲ្យអ្នកគិតលុយមកគិត ហើយចេញពីហាង ក៏ប៉ុន្តែសន្តិសុខនៅទីនោះ បានទាញទ្វារបងបិទ ធ្វើឲ្យមានការភ្ញាក់ផ្អើលស្លន់ស្លោ ពីសំណាក់ភ្ញៀវចូលអង្គុយផឹកស៊ី ក្នុងហាងទាំងយប់។
បើតាមសម្តីក្មេងស្រីម្នាក់ ដែលឈរនៅមុខហាងក្នុងយប់ ក្នុងយប់ថ្ងៃកើតហេតុនេះ បាននិយាយថា ឃើញមានក្មេងមួយក្រុមសុទ្ធ តែស្ទាវៗនិងភេទទី៣ប្លែកៗមុខជាច្រើន មិនដឹងមកពីណាពីណីទេ មកពពាក់ពពូនចូលទៅផឹកស៊ីរាំរែកក្នុងក្លឹបនោះ ហើយមានក្មេងមួយក្រុមជិះម៉ូតូទំនើបៗ មកឈប់មុខហាងស្រែកឡូឡា បង្កការភ្ញាក់ផ្អើលមួយប្រាវ តែត្រូវសន្តិសុខទាញទ្វារបងបិទ ហើយដេញក្មេងដែលបង្កជម្លោះឲ្យចេញបានស្ងប់ទៅវិញ។
ទាក់ទងទៅនឹងការបើកក្លឹប ពង្វក់ក្មេងស្ទាវ និងយុវវ័យប្រុសស្រី ហើយបង្ករជម្លោះជារៀងរាល់យប់នោះ ម្ចាស់ហាងដែលមានឈ្មោះ ហ៊ោ រ៉ា បានប្រាប់នៅក្នុងយប់កើតហេតុថា «មិនមានអ្នកបង្ករនោះទេ ដោយមានភ្ញៀវច្រើនពេក ហាងយើងមិនទទួល បានជាបិទទ្វាររបងតែម្តងទៅ»។
ដោយឡែកនៅរសៀលថ្ងៃទី១៨ខែកុម្ភៈ អ្នកសាព័ត៌មានបានទំនាក់ទំនង សាកសួរតាមទូរស័ព្ទជុំវិញករណី កើតជម្លោះនៅកន្លែងមុខក្លឹបជារៀងរាល់យប់ ដែលបានចោទប្រកាន់ម្ចាស់អាជីវកម្ម បើកបម្រើសេវាផឹកស៊ីរាំរែកពង្វក់នោះ ប៉ុន្តែម្ចាស់ក្លឹបបានប្រើពាក្យសម្ដីគំរាមអ្នកសាព័ត៌មាន ហើយបាននិយាយបដិសេធហេតុការណ៌ ដែលកើតមានផងដែរ។
អ្នកសារព័ត៌មានបានទូរសព្ទ័សុំការសាកសួរ ពីលោកអធិការស្រុកស្អាង សេង សុជាតិ ជុំវិញការបើកអាជីវកម្ម ក្លឹបរាំផឹកស៊ីពង្វក់ក្មេងៗសិស្សសាលា ទាំងប្រុសទាំងស្រីនោះ ត្រូវបានលោកអធិការស្រុកស្អាង បាននិយាយបង្វែ ឲ្យទៅសួរលោកអភិបាលស្រុកទៅវិញ។
លោក រស់ សាវិន ប្រធានការិយាល័យជួញដូរមនុស្ស និងការពាអនិតិជន នៃស្នងការដ្ឋានខេត្តកណ្តាល បានឲ្យដឹងថា លោកមិនទាន់ច្បាស់នោះទេ តែលោកនឹងសុំគោលការណ៍ ពីលោកស្នងការខេត្ត ចុះពិនិត្យមើលនិងធ្វើបច្ចុប្បន្នភាពនាពេលឆាប់ៗនេះ។ គួររំឭកផងដែរថា ក្លឹបហាងផឹកស៊ីខាងលើនេះ អាជ្ញាធរមិនបានទទួលស្គាល់នោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាត បើកក្លឹបផងដែរ៕
ក្លឹប «សប្បាយរីករាយ» នៅស្រុកស្អាង កំពុងពង្វក់ក្មេងៗយុវវ័យ បង្កអសន្តិសុខ និងជម្លោះស្ទើររាល់យប់
Posted by Fresh News Photo on Friday, February 19, 2016