Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តបុកម៉ូតូស្លាប់៣នាក់ នៅក្រុងព្រះវិហារ

11-01-2021 12:54

(ព្រះវិហារ)៖ មនុស្ស៣នាក់នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តក្រុមហ៊ុនដឹកស៊ីម៉ង់ត៍បុកអូស ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1N-0842 ទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបុកអូស បណ្តាលឲ្យស្លាប់តែម្តង។

ជនរងគ្រោះទី១ឈ្មោះ តុញ សៅលី ភេទស្រី, ទី២ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន និងទី៣ ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

រថយន្តដែលបុកម៉ូតូជនរងគ្រោះម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E-9321 ដឹកស៊ីម៉ង់ ពីក្រោយក្នុងល្បឿនលឿង មិនប្រុងប្រយ័ត្នក៏បានកៀររយន្ត Highlander ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕