(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ មានរៀបចំពិធីក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូល ដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដែលមានទំហំ ៣២មx៧ ម ស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមក្នុងពិធីនោះមាន ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋករ ខេត្ត លោកតំណាងសាខាពន្ធដារខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀត៕
ជាការកត់សម្គាល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ៕