(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩០,៦៨៧,៩៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៩៤៣,០៩០នាក់ និងជាសះស្បើយឡើងវិញ ៦៤,៨១០,៩៦៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២២, ៩១៧,៣៣៤នាក់ ស្លាប់ចំនួន ៣៨៣,២៧៥នាក់ និងជាសះស្បើយចំនួន ១៣,៤៨៣,៤៩០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៤៦៧,៤៣១នាក់ ស្លាប់ចំនួន ១៥១,១៩៨នាក់ និងជាសះស្បើយ ១០,០៩២,១៣០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៨,១០៥,៧៩០នាក់ ស្លាប់ ២០៣,១៤០នាក់ និងជាសះស្បើយ ៧,១៦៧,៦៥១នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖