Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត មិន ឃិន ជួបពិភាក្សាជាមួយប្រធានអង្គការ LDS លើការពង្រឹងការគោរពច្បាប់ និងការប្រតិបត្តិខាងផ្លូវសាសនា

19-02-2016 16:38

(ភ្នំពេញ)៖ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោក ប្រេន ការិនតុន ប្រមុខទីប្រឹក្សារបស់អង្គការ LDS ប្រចាំនៅឋអាស៊ីបាស៊ីហ្វិច សំដែងការគួរសម និងពិភាក្សាការងារក្នុងកិច្ចខិតខំ ដើម្បីពង្រឹងការគោរពច្បាប់ និងការប្រតិបត្តិខាងផ្លូវសាសនា។

ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រមុខ LDS បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ប្លែកពីការគិតរបស់ជនជាតិអាមេរិកាំង និងពិភពលោក ហើយសូមគោរព និងយកជាគំរូតាមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕