បុរសម្នាក់ត្រូវនគបាលស្រុកពញាឮ ចាប់ខ្លួនតាមដីកា បន្ទាប់ពីវាយគេ រួចរត់គេចអស់ជាច្រើនឆ្នាំ
19-02-2016 16:31
(កណ្ដាល)៖ បុរសម្នាក់ឈ្មោះ នៃ សំអូន ភេទប្រុសអាយុ៤៥ឆ្នំា មុខរបរជាងទង បច្ចុប្បន្នស្នាក់នៅ ភូមិអន្លុង់វែង ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តកណ្តាល ចេញដីការចាប់ខ្លួនបន្ទាប់ ពីបង្កបួសដោយចេតនា ប្រព្រឹត្តនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៩ ដែលប្រព្រឹត្តនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចស្រុកពញាឮ បានប្រាប់ឲ្យដឹងនៅថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងបាបអនុវត្តដីកាបង្គាប់ ឲ្យចាប់ខ្លួន លេខ១២៥០.ដចនខ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១០ ដែលចេញដោយលោក អិន វ៉ានវិបុល ចៅក្រមស៊ើបសួរ របសស់សាលាដំបូង ខេត្តកណ្តាល ទើបកម្លំាងជំនាញបានស្រាវជ្រាវ ស៊ើបបអង្កេតរបស់ស្រុកពញាឮ បានហការជាមួយអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចាប់ជនបង្កដែលរត់គេចខ្លួន អស់ជាច្រើនឆ្នាំ នៅចំណុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
បន្ទាប់ពីចាប់ខ្លួនបានហើយ ជនបង្ករួបនោះត្រូវបានសមត្ថកិច្ចបញ្ជួន ទៅកាន់តុលាការខេត្តកណ្តាល ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕