Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បងប្អូនបង្កើត២នាក់ លួចទូរស័ព្ទជនជាតិនៅក្នុងហាង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

19-02-2016 16:19

(ភ្នំពេញ)៖ ជនសង្ស័យ២ម្នាក់ ជាបងប្អូនបង្កើត បានចូលលួចទូរស័ព្ទជនបរទេស នៅក្នុងហាង ស្រាប់តែត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើល ក្នុងហាង ចិនម៉ាម៉ាវង់ ធ្វើឲ្យកម្លាំងនគរបាលចេញមកជួយ អន្តរាគមន៍ដេញចាប់បាន ជនសង្ស័យទាំង២នាក់ដោយម្នាក់ ចាប់បាននៅក្នុងហាង និងម្នាក់ទៀតត្រូវចាប់ខ្លួន ដែលនៅចាំផ្លូវតាមផ្លូវ៣០៨ ក្រុម៣២ ស្ថិតនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទី១មាន ឈ្មោះ ថាន់ សុខជា អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅ បន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាបងប្រុស និងជនសង្ស័យទី២ឈ្មោះ ថាន់ សុខចិន អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុពេលជិះម៉ូតូតាមផ្លូវ ពេលនោះដោយឃើញជនបរទេស មានស្រីប្រុសកំពុងហូបអី ក្នុងហាងចិន រួចក៏ឲ្យប្អូនប្រុស ចុះពីលើម៉ូតូ ហើយខ្លួនក៏ចូលទៅលួចទូរស័ព្ទ ជនបរទេសដែលភ្លេចខ្លួនតែចៃដន្យ ត្រូវម្ចាស់ឃើញស្រែក ក៏ត្រូវសមត្ថកិច្ច និងសន្តិសុខក្នុងហាងចាប់តែម្តង៕