(ភ្នំពេញ)៖ នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យមាតាទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ នៅពេលមានគភ៌ និងសម្រាលបុត្ររួច ដើម្បីចូលរួមទប់ស្កាត់អត្រាស្លាប់មាតា និងទារកនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង ថែមទៀត។
តាមការស្រាវជ្រាវជាបន្តបន្ទាប់ បានបង្ហាញថា នៅកម្ពុជាអត្រាមរណភាពមាតាបានថយចុះពី ១,០២០នាក់ ក្នុង១០០,០០០កំណើត រស់នៅឆ្នាំ១៩៩០ មកនៅ ១៧០នាក់ ក្នុង ១សែនកំណើតនៅឆ្នាំ២០១៤ អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះ ២០៦នាក់ ក្នុងចំណោម ១ពាន់កំណើត នៅឆ្នាំ១៩៩០ មកនៅ៣៥នាក់ ក្នុងចំណោម ១ពាន់កំណើតនៅឆ្នាំ២០១៤ ហើយអត្រាមរណាភាពកុមារ ក្រោមអាយុ ១ឆ្នាំ បានថយចុះពី១២០នាក់ ក្នុង១ពាន់កំណើត នៅឆ្នាំ១៩៩០ មកនៅ២៨នាក់ ក្នុងចំណោម១ពាន់កំណើត នៅឆ្នាំ២០១៤។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើកឡើងនៅក្នុងសារលិខិតមួយថា អត្រាថយចុះនេះ មានន័យថាប្រទេសកម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤ និងទី៥ហើយ។
ខាងក្រោមនេះជាការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅឆ្នាំ២០១៦នេះ ៖