(ភ្នំពេញ)៖ លោក ពៅ ប៊ុន្ថា អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ចុងសន្លឹក ដីផ្ទះមួយកន្លែង ប្រហែលមានទំហំ ប្រហែលដីផ្ទះ ៧០០ ម៉ែត្រការ៉េ។
លោកបន្ដថា ចុងសន្លឹកផ្ទះរបស់លោក មានព្រំប្រទល់ដី ខាងជើងជាប់ អឿន ប៊ុនធឿន ខាងត្បូងជាប់ អឿន ប៊ុនធឿន ខាងលិចជាប់ អឿន ប៊ុនធឿន ខាងកើតជាប់ មណ្ឌលសុខភាពសាក់សំពៅ។ ដោយបាត់ប្រហែលឆ្នាំ២០០៤ ដោយមូលហេតុទុកវង្វេងនៅក្នុងផ្ទះ មិនដឹងវង្វេងដៃ ឬច្រឡំទុកនៅទីណា។
លោកបានបញ្ជាក់ថា ពុំបានយកដាក់បញ្ចាំ ឬពាក់ព័ន្ធនៅក្នុងធនាគារណាមូយឡើយ បើថ្ងៃក្រោយមានបញ្ហា ដោយប្រការណាមួយ លោកសូមសន្យាថា ធានាទទូលខុសត្រូវទាំងស្រុងចំពោះ មុខច្បាប់។ លោកបានដាក់ពាក្យបណ្តឹងជូន លោកស្រីចៅសង្កាត់ដង្កោ រួចហើយ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១៕