(ភ្នំពេញ)៖ ទន្ទឹមនឹងពិភពលោក កំពុងចាប់អារម្មណ៍នឹងបច្ចេកវិទ្យាថ្មីៗនោះ Huawei GR5 បានក្លាយជាស្មាតហ្វូនសម្រាប់យុវវ័យ មនុស្សជំនាន់ថ្មី ដែលមានមុខងារជាច្រើន ពឹងផ្អែកលើក្រយៅដៃ។

Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី២ ដែលអាចឱ្យអ្នកប្រើកាន់តែងាយស្រួលលឿន កាន់តែឆ្លាតវៃ មានមុខងារច្រើន ជាងស្មាតហ្វូនដទៃ។ មិនថាក្រយ៉ៅដៃសើម ឬស្ងួត លោកអ្នកអាចប្រើក្រយ៉ៅដៃដើម្បីដោះសោរលឿនតែមួយប៉ប៊្រិចភ្នែក ថតរូបសែលហ្វី អូសក្រយ៉ៅ ដៃមកក្រោមដើម្បីមើល notification ប៉ះក្រយ៉ៅដៃ ដើម្បីបិទសំឡេងនាឡិការរោទិ៍ ឬបើក App ដែលទើបនឹងប្រើថ្មី កាន់តែងាយស្រួល និងរហ័ស។

កាមេរ៉ា Huawei GR5 បំពាក់នូវបច្ចេកវិទ្យាថ្មី មានមុខងារ F2.0 Aperture អាចកែរូបមនុស្ស ឬរូបថត ឬផ្ទៃខាងក្រោយឱ្យច្បាស់ ឬមិនច្បាស់ ជាមួយនឹងសិនសឺរប្រភេទ CMOS ថតវីដេអូ ថតយឺតៗ (Slow-motion) ថតវីដេអូលឿន (All Focus) ថតរូបលឿន (Time-lapse) ដែលជួយសម្រួល អ្នកថតវីដេអូអាជីព ថតរឿងខ្លីៗ ឬវីដេអូ ជាមួយនឹងមុខងារ មុខស្អាតរលោង ថតម្ហូបអាហារដោយ មានពណ៌គួរឱ្យចង់ញ៉ាំ និងមើលទៅកាន់តែឆ្ញាញ់ ដែលមានកាមេរ៉ាក្រោយទំហំ ១៣មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ ៥មេហ្គាភិចសែល។

បើនិយាយពីតួរទូរស័ព្ទវិញគឺមាំ ហាប់ ធន់ ដែលផលិតពីលោហៈធាតុ ដោយមានថ្មជាប់និងម៉ាស៊ីន ដែលធ្វើអោយតួរកាន់តែស្រាល ស្តើង រលោងស្រីល ស្រស់ស្អាតមើលទៅកាន់តែ ទាក់ទាញ និង ពេញចិត្តកាន់តែខ្លាំង។ បើលោកអ្នកមើលវីដេអូ ឬរូបភាព នោះឃើញច្បាស់ដូចធម្មជាតិ ត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីញ (1080x1920) កម្រិត Full High Definition ធ្វើឲ្យលោកអ្នកពេញចិត្តរាល់គ្រប់រូបភាព វីដេអូ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

លក្ខណៈពិសេសដទៃទៀត គឺកាន់តែឲ្យទុកចិត្ត ដែលមានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ិនធើណិត 4G LTE។ ចំណែកឯថាមពលថ្មខ្លាំងទំហំ 3000MAh និងប្រើបានយូរពេញ ១ថ្ងៃ បំពាក់ដោយបច្ចេកវិទ្យាផ្តាច់មុខសន្សំសំចៃថ្ម ប្រើបានយូរជាងស្មាតហ្វូន ។

គួរបញ្ជាក់ផងដែរ Huawei GR5 ដែលទើបនឹងចេញលក់ថ្មីៗនេះ មានលក់នៅគ្រប់ហាងធំៗ នៅទូទាំងប្រទេសពោលគឺ ២៥ខេត្តក្រុង ដែលមានតម្លៃត្រឹមតែ ២៥៩ដុល្លារអាមេរិក ដោយមានថែមកាដូ ដូចជា ស្រោមទូរសព្ទ័ខាងក្រោយ និងដងថតរូបសែលហ្វី មួយផងដែរ៕