(ភ្នំពេញ)៖ មន្ត្រីយោធា សុខ វិសុទ្ធ ត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវ ចេញលិខិតព្រមានចាត់វិធានការក្នុងការរុះរើសំណង់របស់លោកចេញតាមផ្លូវច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ បើមន្ត្រីយោធារូបនេះ នៅតែរឹងរូសអាចឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ប្រសិនបើមិនព្រមរុះរើសំណង់រោងដែករបស់ខ្លួនចេញពីផ្លូវលេខ១០០៣ (ផ្លូវសាធារណៈរបស់រដ្ឋ) ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្នុងរយះពេល១៥ថ្ងៃចុងក្រោយ ដោយគិតចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១តទៅ។
ខាងក្រោមនេះ ជាលិខិតផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ចុះហត្ថលេខាដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាន៖