(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស.) បានដឹកនាំកិច្ចប្រជុំ ក្រុមការងារទី១ ដើម្បីពិនិត្យលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង សម្រាប់រយៈពេល២២២ថ្ងៃ គិតចាប់ពីថ្ងៃ ទី១៨ ខែឧសភា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋាននៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងរយៈពេល២២២ថ្ងៃ ឆ្នាំ២០២០ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស គណៈកម្មការបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ ចំនួនសរុបជាង ៣៥,១០០សំណុំរឿង ស្មើនឹង៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងអស់៕

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារទី១ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

នៅព្រឹក ថ្ងៃ សុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២ ១នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿ សម្រាប់ រយៈ ពេល ២២២ ថ្ងៃ គិត ចាប់ ពី ថ្ងៃ ទី ១៨ ខែ ឧសភា ដល់ ថ្ងៃ ទី២៥ ខែ ធ្នូ ឆ្នាំ ២០២០ របស់ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូង និង អយ្យការ អម សាលា ដំបូង រាជ ធានី ឯប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋាននៃសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
join ⏬ Telegram ?
(https://t.me/mojcambodia)http://moj.gov.kh/kh/news-event/643