(ភ្នំពេញ)៖ មីកញ្ចប់ គឺជាអាហារដែលគេពេញនិយមបរិភោគ និងងាយស្រួលក្នុងការចម្អិន។ តាមទិន្នរបស់សមាគម មីកញ្ចប់ឆ្អិន ស្រាប់ពិភពលោកចំនួនមីកញ្ចប់ នៅក្នុងពិភពលោក ដែលត្រូវបានបរិភោគមានច្រើនជាង ១រយពាន់លានកញ្ចប់ក្នុងឆ្នាំ២០១៩។ តើមីកញ្ចប់ត្រូវផលិតឡើង ដោយគ្រឿងផ្សំអ្វីខ្លះ និងដោយរបៀបណា?
តាមគេហទំព័រ Health Benefit Times មីកញ្ចប់ ត្រូវបានផលិតដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត កាន់ស៊ួយ និងគ្រឿងផ្សំដទៃ ដើម្បីបង្កើនរសជាតិ។ សរសៃមី ត្រូវបានចម្អិន ដោយចំហុយ និងបំពងឲ្យស្ងួត ជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ ជាមួយនឹងគ្រឿងរសជាតិ។
ការជ្រើសរើសមីកញ្ចប់ យកមកបរិភោគ ដើម្បីចម្រើនដល់សុខភាព ពិតជាមានសារសំខាន់។ ជាពិសេស ត្រូវដឹងពីប្រភពត្រឹមត្រូវ និងដឹងច្បាស់អំពីការផលិត និងគុណភាព។ មីជាតិ គឺជាសម្មិទ្ធផលមីកញ្ចប់ខ្មែរ ដែលផលិតដោយម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយ របស់ប្រទេសជប៉ុន។
រីឯគ្រឿងផ្សំត្រូវបានត្រូវសម្រិតសម្រាំង យ៉ាងយកចិត្តទុកពីក្នុងស្រុក និងបរទេស។ គ្រឿងផ្សំសំខាន់ៗមានដូចជា ម្សៅស្រូវសាលី សម្បូរទៅដោយសារធាតុសរសៃ ទ្រទ្រង់សារពាង្គកាយ និងប្រូតេអ៊ីនចញ្ចឹម និង ប្រើប្រាស់ប្រេងធម្មជាតិ ដែលចម្រេញចេញពីរុក្ខជាតិ ដែលមានលក្ខណៈល្អប្រសើរច្រើនចំពោះសុខភាព។ ក្នុងនោះ ក៏មានគ្រឿងផ្សំផ្សេងដទៃទៀត ដែលសម្បូរដោយសារធាតុចិញ្ចឹម សម្រាប់ផ្តល់ថាមពល និងទ្រទ្រង់សារពាង្គកាយ។
មីជាតិ ត្រូវបានផលិតឡើង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ពន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិក នៃសមាគមមីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលមកដល់ពេលនេះមីជាតិ ជាមីកញ្ចប់តែមួយគត់ តំណាងឲ្យប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ ដោយសមាគមពិភពលោកមួយនេះ។
មីជាតិ យកចិត្តទុកដាក់លើគុណភាព បង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ប្រជាជន។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ៕