រីករាយកំសាន្ត «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fresh News TV ចាប់ពីម៉ោង ៧-៩យប់ថ្ងៃសុក្រនេះ
19-02-2016 14:27
(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» សម្រាប់ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈនេះ ទស្សនិកជននឹងកាន់តែប្លែកអារម្មណ៍សប្បាយរីករាយ កំសាន្តជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា សុខ សីឡាលីន, លោក វណ្ណា ស័ក្ដិ, លោក សុភ័ក្ដិ ទីណា និង Mr. Apolojoy ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយក្រុមកំប្លែង CBS ផងដែរ។
ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ឬអាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។
សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់នេះកុំបីខាន៕