(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំស្នងការរងនគរបាលខេត្ត ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមកពីអនុវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ជួន ណារិន ជាប្រធានក្រុមការងារចុះជួយសង្កាត់លេខ៣, ប្រធានគណៈកម្មការ «ខ២៧» និងជាអនុប្រធានយុវជនខេត្តព្រះសីហនុ បានថ្លែងអំណគុណលោកគ្រូអ្នកគ្រូ ដែលជាឪពុកម្តាយទី២ ខិតខំក្នុងការផ្ទេរចំណេះដឹងដល់យើងគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានផ្តល់នូវថវិការរបស់គណៈស្នងការដែលរួមចំណែកចំនួន២៤០០ដុល្លារ ជូនសំរាប់កាត់ឯកសណ្ឋានសំរាប់លោកគ្រូអ្នកគ្រូចំនួន៨០នាក់ ក្នុងម្នាក់ៗចំនួន ២អាវ តាមការស្នើសុំរបស់ លោកគ្រូអ្នកគ្រូ សំរាប់ថ្ងៃបើកបវេសមកាលឆ្នាំ២០២១-២០២២ នាថ្ងៃ១១ មករា ខាងមុខនេះផងដែរ។