(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបានកំពុងរីករាយអបអរសាទរ ខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២១)។
ក្នុងឱកាសនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ នាំយកអំណោយមួយចំនួន ប្រគល់ជូនក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដឹកនាំដោយ លោក ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការ បន្តបំពេញភារកិច្ចដោះស្រាយវិវាទដីធ្លី និងរៀបចំអភិវឌ្ឍន៍មូលដ្ឋានបឹងជង្រុក៦៧១ តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការចុះសួរសុខទុក្ខនេះ ដោយអនុវត្ដតាមបែបឈ្នះឈ្នះ ក្រោមមរតកនយោបាយឈ្នះឈ្នះ ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍៕