(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខឫក្សថ្លៃថ្លា អបអរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសូមគោរពជូនពរសម្ដេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជាដ៏បវរ ឲ្យកាន់តែរីកចម្រើន សម្បូរសប្បាយ រុងរឿងបន្ថែមទៀត។
ជាថ្មីម្ដងទៀតយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕