(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចាប់ផ្តើមបើកកិច្ចប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែល រដ្ឋាភិបាល ចិន បានផ្តល់ ជំនួយ ឥត សំណង ជូនដល់ រាជរដ្ឋាភិបាល កម្ពុជា គាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ការប្រកាសចាប់ផ្តើមបើកកិច្ចប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» នេះធ្វើឡើងនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ នៃ ខេត្តព្រះវិហារ ក្រោមវត្តមានរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
លោក ហេង រតនា បានឲ្យដឹងថា គម្រោងសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលជំនួយរបស់រដ្ឋាភិបាលចិននេះ មាន រយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ ដែលមាន ទឹកប្រាក់ចំនួន ២,៥០០,០០០ ដុល្លារ អាមេរិក ត្រូវប្រតិបត្តិការនៅក្នុងខេត្តដូចជាខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ដែលមាន កម្លាំង ប្រតិបត្តិការ សរុបចំនួនជិត៣០០នាក់។
គំរោងនេះត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៦៥០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។
សូមរំលឹកជូនថា ឆ្នាំ២០២០កន្លងទៅនេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា បានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ ន ១ ៧០៨ហិចតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ ន ៩២៣៨គ្រាប់៕