Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម សម្រេចកែលម្អរសួនកុមារក្នុងក្រុង ឲ្យកាន់តែមានសោភ័ណភាព និងប្ដូរឈ្មោះពីសួនកុមារ ទៅជាសួនកុមារសន្តិភាព វិញ

07-01-2021 10:02

(កំពង់ចាម)៖ សួនកុមារ ដែលមានទីតាំង នៅទល់មុខសាលាខេត្តកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាអំពីគម្រោងកែលម្អរសួនកុមារនេះ និងកន្លែងកម្សាន្តមួយចំនួនទៀតក្នុងក្រុង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចធ្វើការកែលម្អសួនកុមារឡើងវិញ ដើម្បីបង្កើនសោភ័ណភាពឲ្យមានការទាក់ទាញ និងប្ដូរឈ្មោះទៅជា សួនកុមារសន្តិភាពវិញផងដែរ។

ការប្រជុំនេះដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះលោកអភិបាលខេត្តបានលើកឡើងថា សួនកុមារមានផ្ទៃដីជិត១០,០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅខាងមុខសាលាខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះសួនខាងលើ ពុំទាន់មានសោភ័ណភាពគួជាទីទាក់ទាញ និងប្រកបទៅដោយស្តង់ដារនៅឡើយទេ។ ហេតុដូច្នេះហើយ រដ្ឋបាលខេត្តបានសម្រេចធ្វើការកែលម្អរ នូវចំណុចដែលខ្វះខាត នៃសួនកុមារនេះ ដើម្បីធ្វើឲ្យមានសោភ័ណភាពល្អ ទំនើបទាន់សម័យ នឹងអាចទទួលបានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងកំពង់ចាមផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយកិច្ចប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមជាមួយនិងដៃគូអភិវឌ្ឍន៍ផងនោះ រដ្ឋបាលខេត្តកំពង់ចាម សម្រេចកែឈ្មោះ «សួនកុមារ» ទៅជា «សួនកុមារសន្តិភាព»