Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២នាក់ប្តីប្រពន្ធ អត់ការងារធ្វើ ទៅប្រកបរបរឆក់កាបូប ត្រូវនគរបាលបង្ក្រាប

19-02-2016 10:45

(ភ្នំពេញ)៖ ជនសង្សយ័ប្រុសស្រី២នាក់ ត្រូវបានកំលាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន បានភ្លាមៗក្រោយពេលដែល ជនសង្ស័យប្រុសស្រីទាំង២នាក់ ខាងលើបានធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះម្នាក់បានសំរេច ហើយព្យាយាមជិះម៉ូតូ រត់គេចខ្លួន។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៨៖៥០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុកំលាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការល្បាតតាមបណ្តោយ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្តុំមុខរោងចក្រ សួនកាណាឌីយ៉ា ក៏បានបានប្រទះឃើញជនសង្ស័យពីនាក់ប្តីប្រពន្ធ ខាងលើនេះជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ បានសំរេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន ស្របពេលនោះ កំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញតាមក្រោយហើយក៏បាន រាយការណ៍តាមវិទ្យុទាក់ទង អោយកំលាំងប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ជួយស្ទាក់រហូតដល់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្សយ័ទាំង២នាក់ប្តីប្រពន្ធរួច ជនសង្សយ័ខាងលើត្រូវបញ្ជូនទៅ សាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

Posted by Sheet on Thursday, February 18, 2016