(ភ្នំពេញ)៖ ករណីអគ្គីភ័យឆេះរោងចក្រផលិតប្រអប់បាយ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានរលត់ទៅវិញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ បាញ់ពន្លត់។
ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញកម្លាំងសមត្ថកិច្ច និងក្រុមអង្គភាព ៧១១ របស់កងពលតូចលេខ៧០ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍រហូតបាញ់ពន្លត់នៅល្ងាចថ្ងៃដដែលនេះ។
យ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីថា គ្រោះអគ្គិភ័យនេះ បណ្តាលមកពីមូលហេតុអ្វីឡើយ ហើយទំហំនៃការខូចខាតក៏មិនទាន់ដឹងថាប៉ុន្មានផងដែរ៕